បច្ចេកទេសនៃការប្រើប្រាស់ស៊ីម៉ងត៍កាវ

  1. រៀបចំផ្ទៃអោយរាបស្មើល្អ ដុសខាត់ សម្អាតផ្ទៃអោយបានស្អាត គ្មានធូលីដី ស្លែកាន់ ឬកម្ទេចកម្ទីផ្សេងៗ
  2. បាតនៃការ៉ូ គួរសម្អាតអោយបានស្អាតផងដែរ ដើម្បីអោយស៊ីម៉ងត៍កាវកាន់តែស្អិតជាប់ល្អ
  3. លាយស៊ីម៉ងត៍កាវ 20 kg ជាមួយនឹងទឹកស្អាតចន្លោះពី 3 – 4.5 លីត្រ ដោយប្រើម៉ូទ័រកូរអោយសប់ល្អ ចន្លោះពី 3 – 5 នាទី
  4. ទុកចោល 3 – 5 នាទី ដើម្បីអោយអស់ពពុះដែលកើតឡើងបន្ទាប់ពីការកូរ និងធ្វើអោយសារធាតុល្បាយរលាយចូលគ្នាល្អ
  5. ប្រើប្រាស់ស្លាបពារបៀក ដែលមានធ្មេញដើម្បីធ្វើការបៀក(កម្រាស់បៀកចន្លោះពី 3 – 10 mm)
  6. បិតការ៉ូលើផ្ទៃបាត ឬជញ្ជាំង រួចដំអោយស្មើសាច់ ដើម្បីអោយជាប់ល្អ
  7. ការកែប្រែការ៉ូបន្ទាប់ពីបិតរួច អាស្រ័យទៅតាមរយៈពេលកំណត់របស់ផលិតផលនីមួយៗ
  8. បន្ទាប់ពីបិតការ៉ូរួច ត្រូវធ្វើការរងចាំរយៈពេលចាប់ពី 24 – 48 ម៉ោង មុននឹងធ្វើការបៀករ៉ង
  9. បន្ទាប់ពីបិតរ៉ងរួច ត្រូវបន្តរងចាំរយៈពេលចន្លោះពី 14 – 28 ថ្ងៃ បន្ថែមទៀត ដើម្បីធានាថាស៊ីម៉ងត៍កាវស្ងួតល្អ, ក្នុងកំឡុងពេលរងចាំ អ្នកអាចដើរលើផ្ទៃ តែត្រូវប្រាកដថាផ្ទៃមិនមានការប៉ះទង្គិចនឹងវត្ថុធ្ងន់ៗ ឬមានការលិចទឹកឡើយ

ទីតាំងក្រុមហ៊ុន

ផ្ទះលេខ១៣៨, ផ្លូវជាតិលេខ ២៧១,
សង្កាត់ បឹងសាឡាង,ខណ្ឌទួលគោក,
រាជធានីភ្នំពេញ
ទូរស័ព្ទលេខ: (+855) 17 661 961

អ៊ីមែល: [email protected]

អំពីយើង

Luxury Paint គឺជាថ្នាំលាបដ៏ល្បីឈ្មោះមួយនៅក្នុងប្រទេសដែលបច្ចុប្បន្នយើងបាននឹងកំពុងនាំចូលថ្នាំលាបដែលមានគុណភាពល្អបំផុតនៅកម្ពុជា។​ជាមួយនឹងភាពជឿនលឿននៃបច្ចេកវិទ្យា ក៏ដូចជាដើម្បីផ្ដល់នូវផលិតផលមួយប្រកបដោយភាពច្នៃប្រឌិតនិងផ្អែកតាមតម្រូវការរបស់អតិថិជន ពួកយើងមានម៉ាស៊ីនលាយថ្នាំពណ៌ដោយស្វ័យ​ប្រវត្តិ ដំណើរការដោយប្រព័ន្ធកុំព្យូទ័រ ដែលអាចលាយពណ៌បានជាង ១០ម៉ឺនពណ៌ ដែលធ្វើអោយដំណើរការចែកចាយទៅកាន់អតិថិជន កាន់តែមានភាពងាយស្រួលនិងឆាប់រហ័ស។

បណ្តាញសង្គម