Technical use of tile adhesive

  1. រៀបចំផ្ទៃអោយរាបស្មើល្អ ដុសខាត់ សម្អាតផ្ទៃអោយបានស្អាត គ្មានធូលីដី ស្លែកាន់ ឬកម្ទេចកម្ទីផ្សេងៗ
  2. បាតនៃការ៉ូ គួរសម្អាតអោយបានស្អាតផងដែរ ដើម្បីអោយស៊ីម៉ងត៍កាវកាន់តែស្អិតជាប់ល្អ
  3. លាយស៊ីម៉ងត៍កាវ 20 kg ជាមួយនឹងទឹកស្អាតចន្លោះពី 3 – 4.5 លីត្រ ដោយប្រើម៉ូទ័រកូរអោយសប់ល្អ ចន្លោះពី 3 – 5 នាទី
  4. ទុកចោល 3 – 5 នាទី ដើម្បីអោយអស់ពពុះដែលកើតឡើងបន្ទាប់ពីការកូរ និងធ្វើអោយសារធាតុល្បាយរលាយចូលគ្នាល្អ
  5. ប្រើប្រាស់ស្លាបពារបៀក ដែលមានធ្មេញដើម្បីធ្វើការបៀក(កម្រាស់បៀកចន្លោះពី 3 – 10 mm)
  6. បិតការ៉ូលើផ្ទៃបាត ឬជញ្ជាំង រួចដំអោយស្មើសាច់ ដើម្បីអោយជាប់ល្អ
  7. ការកែប្រែការ៉ូបន្ទាប់ពីបិតរួច អាស្រ័យទៅតាមរយៈពេលកំណត់របស់ផលិតផលនីមួយៗ
  8. បន្ទាប់ពីបិតការ៉ូរួច ត្រូវធ្វើការរងចាំរយៈពេលចាប់ពី 24 – 48 ម៉ោង មុននឹងធ្វើការបៀករ៉ង
  9. បន្ទាប់ពីបិតរ៉ងរួច ត្រូវបន្តរងចាំរយៈពេលចន្លោះពី 14 – 28 ថ្ងៃ បន្ថែមទៀត ដើម្បីធានាថាស៊ីម៉ងត៍កាវស្ងួតល្អ, ក្នុងកំឡុងពេលរងចាំ អ្នកអាចដើរលើផ្ទៃ តែត្រូវប្រាកដថាផ្ទៃមិនមានការប៉ះទង្គិចនឹងវត្ថុធ្ងន់ៗ ឬមានការលិចទឹកឡើយ

Company Address

#138, St.271, Beoung Salang, Khan Toul Kork, Phnom Penh.

Tel: (+855) 17 661 961

Email: [email protected]

About Us

Luxury Paint is a well-known paint in the country, we are currently importing the best quality paint in Cambodia. With the advancement of technology, as well as to provide a product that is innovative and based on customer needs, we have a computer-assisted color mixing machine that can mix more than 100,000 colors, which facilitates the distribution process. Reaching customers is easier and faster.

Follow Us