Technical use of cementitious waterproofing

  1. ជួសជុលរាល់ស្នាមប្រេះ ឬចន្លោះប្រហោងនៅលើផ្ទៃអោយបានស្អាតល្អ, ដុសខាត់នូវរាល់កំណកកំបោរចេញពីកទុយោ កែងជញ្ជាំង និងទីកន្លែងផ្សេងៗដែលត្រូលាបស៊ីម៉ងត៍ការពារជម្រាបទឹក
  2. សម្អាតរាល់កម្ទេចកម្ទី និងធូលីដីចេញពីផ្ទៃអោយបានស្អាតល្អ ហើយត្រូវប្រាកដថាផ្ទៃជញ្ជាំង ឬបេតុងមានសភាពរលោងរាបស្មើ គ្មានស្នាមប្រេះ ស្ងួតល្អ មិនជ្រាបទឹក គ្មានស្លែកាន់ … ជាតិសំណើមក្នុងជញ្ជាំងមិនត្រូវលើសពី 18% ឡើយ
  3. លាយស៊ីម៉ងត៍ ជាមួយទឹកកាវ 2/3 នៃទម្ងន់ស៊ីម៉ងត៍ ជាមួយទឹកស្អាតចន្លោះ 10% – 15%
  4. លាយស៊ីម៉ងត៍ជាមួយនឹងទឹកស្អាតជាមុន រួចកូរអោយសប់បន្តិច បន្ទាប់មកចាក់ទឹកកាវចូល រួចកូរអោយបានសប់ល្អ និងទុករយៈពេល 3 – 5 នាទី បន្ទាប់ពីកូររួច ការលាយត្រូវប្រើសម្រាប់តែនៅក្នុងរយៈពេល 1ម៉ោង
  5. ប្រើរ៉ូឡូដើម្បីរុញលើផ្ទៃរាបស្មើ និងប្រើជក់សម្រាប់លាបតាម កទុយោ កែងជញ្ជាំង ឬកន្លែងបត់បែនផ្សេងៗ
  6. ត្រូវលាបចាប់ពី 2 – 3 ជាន់ ទៅលើផ្ទៃដែលសម្អាតរួច ការលាបស្រទាប់នីមួយៗត្រូវទុកពេលយ៉ាងតិចចន្លោះពី 2 – 3 ម៉ោង
  7. ការលាបពីមួយស្រទាប់ទៅមួយស្រទាប់ត្រូវលាបទិសដៅខ្វែងគ្នា លាបពីបាតជញ្ជាំងកម្ពស់យ៉ាងតិច 20 – 30 cm
  8. ត្រូវលាបអោយសប់ទីតាំងដូចជាកទុយោ ឬកែងជញ្ជាំងផ្សេងៗ, ត្រូវធ្វើជំរាល(Chamfer) នៅតាមកែងជញ្ជាំង ឬកទុយោ
  9. បន្ទាប់ពីលាបរួចត្រូវទុកអោយស្ងួតល្អរយៈពេល 5ថ្ងៃ មុននឹងបន្តការងារផ្សេងៗពីលើផ្ទៃ

Company Address

#138, St.271, Beoung Salang, Khan Toul Kork, Phnom Penh.

Tel: (+855) 17 661 961

Email: [email protected]

About Us

Luxury Paint is a well-known paint in the country, we are currently importing the best quality paint in Cambodia. With the advancement of technology, as well as to provide a product that is innovative and based on customer needs, we have a computer-assisted color mixing machine that can mix more than 100,000 colors, which facilitates the distribution process. Reaching customers is easier and faster.

Follow Us