Luxury Paint ត្រូវបានបង្កើតឡើងនៅឆ្នាំ 2009 ដោយមានលោក An Kimkong ជាស្ថាបនិក។ ដោយបានប្រឡូកខ្លួននៅក្នុងឧស្សាហកម្មថ្នាំលាបអស់រយៈពេលជាច្រើនឆ្នាំ, លោកបានសម្លឹងឃើញឱកាសដើម្បីបង្កើនគុណភាព និងសម្រួលតម្លៃរបស់ផលិតផល ដើម្បីជួយដល់អតិថិជនក្នុងការសន្សំសំចៃពេលវេលានិងថវិកា។ ដោយហេតុផលនេះហើយ ទើប Luxury Paint ត្រូវបានបង្កើតឡើង និងអាចបង្ហាញខ្លួនក្នុងទីផ្សារថ្នាំលាប។ ផ្អែកលើទីផ្សារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស Luxury Paint បាននិងកំពុងពង្រីកខ្លួនទៅកាន់ប្រទេសផ្សេងទៀតផងដែរ។

 

ក្នុងនាមជាអ្នកនាំចូលថ្នាំលាប, យើងបានក្លាយជាក្រុមហ៊ុនថ្នាំលាបមួយ ក្នុងចំណោមថ្នាំលាបធំៗនៅកម្ពុជា ដែលផ្ដល់ជូននូវផលិតផលដែលមានគុណភាព សម្រាប់ ឧស្សាហកម្ម, ខុនដូ, គម្រោងរដ្ឋាភិបាល និងបណ្ដារហាងទូទាំងប្រទេស។

 

Luxury Paint គឺជាក្រុមហ៊ុនឯកជនមួយ ដែលបាននាំចូលថ្នាំលាប និងសេវាកម្ម ដែលមានគុណភាពល្អនៅក្នុងស្រុក។ យើងយល់ច្បាស់ពីតម្រូវការរបស់អតិថិជន ហើយក្រុមការងារស្រាវជ្រាវ និងអភិវឌ្ឍន៍របស់យើងបាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីផលិតថ្នាំលាបដែលមានគុណភាព ដែលប្រកបដោយស្តង់ដារសុវត្ថិភាព និងកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន។

 

អតិថិជននឹងបន្តរីករាយជាមួយនឹងតម្លៃប្រកួតប្រជែង ដោយយើងនឹងបន្តវិនិយោគគម្រោងស្រាវជ្រាវ និងអភិវឌ្ឍ ដើម្បីកាត់បន្ថយថ្លៃដើមផលិតឲ្យបានតិចបំផុតតាមដែលអាចធ្វើទៅបាន។

 

មុនពេលចែកចាយផលិតផលទៅកាន់ដៃគូរ ឬអ្នកចែកចាយបន្តរបស់យើង រាល់ផលិតផលទាំងអស់ត្រូវតែត្រួតពិនិត្យអោយបានម៉ត់ចត់ក្រោមនិតិវិធីត្រួតពិនិត្យគុណភាពខ្នាតអន្តរជាតិ។ ផលិតផលទាំងអស់ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ទាំងគុណភាព និងភាពស្រស់ស្អាត។ ដោយហេតុផលនេះ Luxury Paint តែងត្រូវបានការកោតសរសើរ និងទទួលស្គាល់ពីអតិថិជន ជាពិសេសក្រុមហ៊ុនធំៗ។

ទីតាំងក្រុមហ៊ុន

ផ្ទះលេខ១៣៨, ផ្លូវជាតិលេខ ២៧១,
សង្កាត់ បឹងសាឡាង,ខណ្ឌទួលគោក,
រាជធានីភ្នំពេញ
ទូរស័ព្ទលេខ: (+855) 17 661 961

អ៊ីមែល: [email protected]

អំពីយើង

Luxury Paint គឺជាថ្នាំលាបដ៏ល្បីឈ្មោះមួយនៅក្នុងប្រទេសដែលបច្ចុប្បន្នយើងបាននឹងកំពុងនាំចូលថ្នាំលាបដែលមានគុណភាពល្អបំផុតនៅកម្ពុជា។​ជាមួយនឹងភាពជឿនលឿននៃបច្ចេកវិទ្យា ក៏ដូចជាដើម្បីផ្ដល់នូវផលិតផលមួយប្រកបដោយភាពច្នៃប្រឌិតនិងផ្អែកតាមតម្រូវការរបស់អតិថិជន ពួកយើងមានម៉ាស៊ីនលាយថ្នាំពណ៌ដោយស្វ័យ​ប្រវត្តិ ដំណើរការដោយប្រព័ន្ធកុំព្យូទ័រ ដែលអាចលាយពណ៌បានជាង ១០ម៉ឺនពណ៌ ដែលធ្វើអោយដំណើរការចែកចាយទៅកាន់អតិថិជន កាន់តែមានភាពងាយស្រួលនិងឆាប់រហ័ស។

បណ្តាញសង្គម